109. អធិស្ឋានសម្រាប់កម្ពុជា
អធិស្ឋានសម្រាប់កម្ពុជា Prayer for Cambodia
V. មិនដែលស្តាយដែលបានសម្រេចចិត្ត ចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវ
សុខឬទុក្ខយ៉ាងណាក៏ទ្រាំទៅ ជីវិតបានជួបក្តីអំណរលាយឡំទឹកភ្នែក
Pre-R. តែយើងខំអធិស្ឋាន ហ៊ឺ តាមដែលព្រះយេស៊ូវសន្យា
ថាទ្រង់គង់ជាមួយគ្រប់វេលា នាំយើងឆ្ពោះទៅរកជោគជ័យ
R1. នឹងចេញទៅគ្រប់ទិសទី ក្នុងកម្ពុជាអស់ពីដួងចិត្តជីវិត យើងនឹងស៊ូទ្រាំ
ទោះបីលំបាកយ៉ាងណា ឬផ្លូវនៅវែងឆ្ងាយ យើងនឹងទៅ រហូតលុះមរណា
R2. ព្រះអង្គនឹងប្រទានពរដល់ គ្រប់ជនជាតិខ្មែរ ទ្រង់ស្មោះត្រង់ ចំពោះក្តីអធិស្ថាន
ទ្រង់នឹងស្រោចស្រង់ជាតិយើង ឲ្យបានរុងរឿងឡើង ចូរបន្តរ អំពាវនាវរកទ្រង់
