យ៉ាវេហ៌ Yahweh

 យ៉ាវេហ៌ Yahweh

1. ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃខ្ញុំ ព្រះនាមទ្រង់ ប្រសើខ្ពស់លើផែនដី

ព្រះនាមទ្រង់ គឺអស្ចារ្យលើអ្វីៗ កូនសូមថ្វាយសិរីល្អដល់ព្រះនាមទ្រង់ 

2. យ៉ាវេហ៌យីរ៉េ ជាព្រះដ៏ផ្គត់ផ្គង់ ព្រះអង្គទ្រង់ តែងតែប្រទានពរ

យេវ៉េហ៌ សាបៅហ៌ ព្រះនៃពួកពល់បរិវា ទ្រង់មានចេស្ដា ជាមេបញ្ជាការនៃស្ថានសួគ៌

R. យ៉ាវេហ៌រូហ្វា ព្រះដែលប្រោសឲ្យជា យ៉ាវេហ៌នីស៊ី ទ្រង់ជាជ័យជម្នះរបស់ខ្ញុំ

យ៉ាវេហ៌រ៉ាអាហ៌ ជាអ្នកគង្វាលខ្ញុំ យ៉ាវេហ៌សាឡូម ព្រះនៃក្ដីសុខសាន្ដ

រូបកាយតែមួយ


 រូបកាយតែមួយ

ប្រុស៖ ធ្លាប់តែនិយាយជាមួយរូបអូន ពេលឃ្លាតឆ្ងាយពីស្ងួន ជីវិតបងហាក់គ្មានន័យ

សង្សារសំណប់ចិត្តបងអើយ រូបអូននេះហើយ គឺជាឆ្អឹងជន្នីបង

ស្រី៖ រូបអូនក៏ដូចរូបបងដែរ អូនឈឺចាប់ឥតហ្លែរ ពេលដែលគ្មានប្រុសរៀមរ៉ា 

ពេលនឹងកបង អូនតែងលួចយំម្នាក់ឯង អូនសែណចំបែងចង់បានរូបបងនៅក្បែរ

រួមគ្នា៖ យើងនឹងស្រឡាញ់គ្នា រហូតដល់ព្រះយាងមក ព្រោះយើងជារូបកាយតែ១

យើងនឹងបម្រើព្រះ រហូតដល់ថ្ងៃចុងក្រោយ យើងមិនបណ្ដោយឲ្យពេលហួសទៅឡើយ

ទុកចិត្តលើទ្រង់ចុះ

ទុកចិត្តលើទ្រង់ចុះ

I. ចូរមានសង្ឃឹម ពួកអ្នកដែលខ្សោយអើយ ចូរមានសង្ឃឹម ពួកអ្នកដែលនឿយហត់ ព្រះមិនដែលបោះបង់អ្នកឡើយ ទ្រង់គង់ជាមួយអ្នក
II. ចូរមានសង្ឃឹមអើយ ពួកអ្នកដែលឈឺផ្សាយ ចូរមានសង្ឃឹម ពួកអ្នកដែលវេទនា ព្រះអង្គជា ក្ដីសង្ឃឹមសម្រាប់អ្នក
R. ទុកចិត្តលើទ្រង់ចុះ ទុកចិត្តលើទ្រង់ចុះ ទុកចិត្តលើទ្រង់ចុះ ទ្រង់នឹងជួយដល់អ្នក
III. ទោះបីជាជីវិត អ្នកជួបរឿងជូរចត់ ដោយក្ដីស្លាប់ហ៊ុំព័ទ្ធអ្នកជំវិញ កុំទោម្នេញ ចូរសង្ឃឹមលើទ្រង់ចុះ

ចូរកុំអស់សង្ឃឹមឡើយ

ចូរកុំអស់សង្ឃឹមឡើយ

១. ក្នុងទីងងឹត តើអ្នកណាបំភ្លឺ ឲ្យអ្នកដើរលើផ្លូវនោះបាន 
នៅពេលបញ្ហាកើតឡើងច្រើនហួសស្មាន តើនឹងបានអ្នកណាមកជួយអ្នក
R1. ចូរកុំអស់សង្ឃឹមឡើយ ហើយកុំឆ្លើយថាអ្នកនៅឯកា 
ព្រះយេស៊ូវមិនបោះបង់អ្នកឡើយណា ពេលជួបបញ្ហាទ្រង់នឹងជួយអ្នក
២. ពេលដែលអ្នកដួលចុះតើអ្នកណាលើកអ្នកឡើង បារម្ភពីយើងដោយក្ដីស្រឡាញ់
នៅពេលអ្នកខ្វះខាត តើអ្នកណាបំពេញ ហើយស្រឡាញ់អ្នកខ្លាំងជាងគេ
R2. ព្រះយេស៊ូវស្រឡាញ់អ្នកខ្លាំងជាងគេ
អ្នកត្រូវតែមានក្ដីសង្ឃឹមឡើង 
ទោះជំវិញខ្លួនគ្មានអ្នកណាជួយអ្នកបាន
តែមានព្រះអង្គចាំជួយដល់អ្នក។

កូនត្រូវការទ្រង់

កូនត្រូវការទ្រង់

I. កូនត្រូវការទ្រង់ ត្រូវការព្រះអង្គ សូមព្រះទ្រង់ បង្ហាញផ្លូវកូនផង
កូនចងស្គាល់ទ្រង់ ចង់ស្គាល់ព្រះអង្គ ព្រោះព្រះទ្រង់ គឺជាព្រះសង្រ្គោះ
II. រស់នៅរាល់ថ្ងៃ តែងជួបទុក្ខភ័យ លំបាកពេកក្រៃ គ្មានអ្វីលែចង់រស់នៅ
តែអរព្រះគុណ ដល់ព្រះអម្ចាស់ ទ្រងបានប្ដូរផ្លាស់ លំបាកក្លាយជាព្រះពរ
R. ឱព្រះអង្គអើយ ទ្រង់ល្អអស្ចារ្យ កូនដឹងថា ទ្រង់តែងនៅក្បែរកូន
ឱព្រះអង្គអើយ កូនស្រឡាញ់ទ្រង់ ចង់នៅក្បែរ ព្រះអង្គរហូត