Hymn 41. ផ្ទុំនៅក្នុងស្នូក

 Hymn 41. ផ្ទុំនៅក្នុងស្នូក

1.ផ្ទុំ​នៅក្នុង​ស្នូក​ទី​ឆ្ងាយ​​ឥត​មាន​គ្រែ​ដេក​ឡើយ

ព្រះ​យេស៊ូវ​ទារក​តូច​ផ្ទុំ​នៅ​ឥត​មាន​ខ្នើយ

ផ្កាយ​មួយ​នៅ​លើ​មេឃ​ដ៏​ខ្ពស់​ចាំ​ង​ចំ​ទី​ទ្រង់​ផ្ទុំ

ព្រះយេស៊ូវ​ទារក​តូច​ទ្រង់​ផ្ទុំ​ស្រួល​សម្ងំ។

2.គោ​វា​តាំង​រោទិ៍​ឲ្យ​ឮ​ទារក​តូច​តើន​ឡើង

តែ​ព្រះយេស៊ូវ​ដ៏​តូច​ឥត​យំ​ក្នុង​ចំបើង

ខ្ញុំ​ស្រឡាញ់​ទារក​អើយ​ទត​មើល​មក​ពី​លើ

ចំដល់​ខ្ញុំ​ដែល​ដេក​នៅលើ​គ្រែ​ធ្វើ​ពី​ឈើ។

3.ឱ​សូម​គង់​នៅ​ជិត​ខ្ញុំ​សូម​នៅ​ឱ​ព្រះអង្គ

ជា​មួ​យ​យើង​ខ្ញុំ​ដរាប​ហើយ​ស្រឡាញ់​ខ្ញុំ​ផង

សូម​ពរ​ដល់​កូន​ទាំងឡាយ​ដោយ​ព្រះទ័យ​ស្រទន់

នាំ​យើង​ខ្ញុំ​ទៅ​ស្ថានសួគ៌​ប្រកប​ដោយ​ព្រះគុណ។

043. ចូរមកពួកអ្នកស្មោះត្រង់

 043. ចូរមកពួកអ្នកស្មោះត្រង់ 

១-     ចូរមក   ចូរមកពួកអ្នកស្មោះត្រង់ (អឺងអើយ)   ចូរមក    ចូរមកពួកអ្នកស្មោះត្រង់

        *យើងលើកហត្ថផ្ចង់         ថ្វាយបង្គំគាល់ព្រះបុត្រ        ស្ទួន


២-     ចូរច្រៀងសរសើរបុត្រាវិសុទ្ធ   (អឺងអើយ)     ចូរច្រៀងសរសើរបុត្រាវិសុទ្ធ

        *ព្រះខ្ពស់បំផុត       ចុះមកប្រសូតជាមនុស្ស               ស្ទួន


៣-     នៅបេថ្លេហិមព្រះយេស៊ូវគ្រីស្ទ   (អឺងអើយ)       នៅបេថ្លេហិមព្រះយេស៊ូវគ្រីស្ទ

         *ប្រសូតជាមនុស្ស         ដើម្បីសង្គ្រោះលោកា            ស្ទួន


៤-     ពន្លឺឋានសួគ៌រះឡើងហើយណា   (អឺងអើយ)     ពន្លឺឋានសួគ៌រះឡើងហើយណា

        *រស្មីភ្លឺថ្លា         បំភ្លឺលោកាងងឹត                                ស្ទួន


៥-     យើងច្រៀងថ្វាយពរស្រីសួស្ដីពិត  (អឺងអើយ)    យើងច្រៀងថ្វាយពរស្រីសួស្ដីពិត

        *ថ្វាយបុត្រទ្រង់ឫទ្ធិ           ជាមហាក្សត្រដ៏ឧត្តម           ស្ទួន


៦-     ចូរឲ្យផែនដី       បានក្ដីសុខុម     (អឺងអើយ)      ចូរឲ្យផែនដី      បានក្ដីសុខុម

        *ហើយច្រៀងរងំ         ច្រៀងសរសើរតម្កើងព្រះ             ស្ទួន

047. ទារកតូចអើយ

 047. ទារកតូចអើយ

១-     ទារកតូចអើយ    ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៌     ពិភពលោកនេះជាឋានមិនគួរ

         ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក    (ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក)    ។


២-     ទារកតូចអើយ     ចុះហេតុម្ដេចឡើយទ្រង់ផ្ទុំក្នុងស្នូក      ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក

          ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?      (ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?)    ។


៣-     ទារកតូចអើយ     ខ្ញុំយល់ច្បាស់ហើយអាថ៌កំបាំងនេះ       ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ

          មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល        (មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល)    ។


៤-     ទារកតូចអើយ      ខ្ញុំយល់ច្បាស់ហើយអត្ថន័យណូអែល     ពួកគង្វាលចៀមជាក្រុមមនុស្ស

         ដែល  ផ្ដើមធ្វើណូអែលមុនគេបង្អស់       (ផ្ដើមធ្វើណូអែលមុនគេបង្អស់)    ។


៥-     គេមករកទ្រង់       ហតា្ថលើកផ្ចង់ជង្គង់លុតចុះ        ក្រាបថ្វាយបង្គំព្រះអង្គសង្គ្រោះ

         តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត         (តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត)   ។


៦-     ព្រះអង្គរាប់អាន      មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត      ជ្រើសតាំងគេឡើងជា

          មនុស្សពិសិដ្ឋ  ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ   (ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ)  ។

045. ហោរយើងទាំងបី

 045.   ហោរយើងទាំងបី

១-     ហោរយើងទាំងបី        អឺងអឺយ        មកពីទិសបូព៌                    ស្ទួន

         យើងនាំយកមក     អឺងអឺយ         តង្វាយយ៉ាងផ្ចង់       ស្ទួន


២-     តាមផ្កាយនាំផ្លូវ         អឺងអឺយ          ដៅកន្លែងទ្រង់                  ស្ទួន

         ប្រសូតជាអង្គ        អឺងអឺយ          ដ៏ជួយសង្គ្រោះ         ស្ទួន


៣-     នៅបេថ្លេហិម           អឺងអឺយ          យើងសំដៅឆ្ពោះ                 ស្ទួន

          ផ្កាយនៅទីនោះ    អឺងអឺយ         ពីលើក្រោលសត្វ        ស្ទួន


៤-     ខ្ញុំសូមថ្វាយមាស       អឺងអឺយ          ដ្បិតទ្រង់ជាក្សត្រ                ស្ទួន

          រាជ្យទ្រង់ថេរឋិត    អឺងអឺយ          មិនដែលរលំ             ស្ទួន


៥-     ខ្ញុំថ្វាយកំញ៉ាន            អឺងអឺយ         ព្រះបុត្រឧត្តម                    ស្ទួន

          មនុស្សក្រាបបង្គំ    អឺងអឺយ          លើកនាមព្រះអង្គ     ស្ទួន


៦-      រីជ័រល្វីងទេស           អឺងអឺយ          ខ្ញុំសូមថ្វាយទ្រង់                ស្ទួន

          ដ្បិតគឺព្រះអង្គ       អឺងអឺយ           រងទុក្ខសុគត           ស្ទួន


៧-     ទ្រង់ជាព្រះពិត         អឺងអឺយ              ជាអង្គបរិសុទ្ធ                  ស្ទួន

          ទ្រង់ធំបំផុត         អឺងអឺយ             ប្រសូតដល់យើង     ស្ទួន


៨-     សុគតហើយរស់         អឺងអឺយ           ទ្រង់ត្រូវតម្កើង                   ស្ទួន

         ទ្រង់មកជួយយើង   អឺងអឺយ           ឲ្យរួចពីស្លាប់             ស្ទួន


044. ចូរយើងទៅបេថ្លេហិម

 044. ចូរយើងទៅបេថ្លេហិម

១-     មកយើង       អឺយនាំគ្នា          ទៅបេថ្លេហិម            ស្ទួន

         យើងមានសេចក្ដីសង្ឃឹម      តាមពាក្យទេវតាថាព្រះសង្គ្រោះប្រសូត

         នៅនា    ភូមិបេថ្លេហិម       រុំដោយសំពត់ហើយដាក់ផ្ដេកនៅក្នុងស្នូក    ។


២-     យើងទុក      អឺយចៀមេចោល     ទៅគាល់ព្រះអង្គ        ស្ទួន

         ទៅមើលបុត្រតូចឆោមយង់       គឺទ្រង់ជាក្សត្រាទេវតាបានប្រាប់ច្បាស់

         ចូរយើងកុំនៅរារង់        ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស         ។


៣-     បុត្រនោះ      អឺយជាព្រះ        លះចុះចាកឋាន        ស្ទួន

          គឺជាព្រះអំណោយទានដល់    មនុស្សគ្រប់ប្រាណ     ឲ្យទុកជាថ្លៃប្រោសលោះ

         ទ្រង់មកហើយជួយសង្គ្រោះ      ដោះមនុស្សទាំងអស់ឲ្យរួចចាកផុតក្ដីស្លាប់    ។


៤-     យើងឮ       ទេវតាច្រៀង       ហាលេលូយ៉ា       ស្ទួន

         សរសើរព្រះរាជបុត្រា      សុខដល់លោកានៅកណ្ដាលអស់ទាំងមនុស្ស

         សួស្ដីដល់ព្រះដ៏ខ្ពស់      ព្រះដ៏ប្រោសលោះ        គឺព្រះគ្រីស្ទជាអម្ចាស់     ។

042. រាត្រីណូអែល

 042. រាត្រីណូអែល

១-     អធ្រាត    ឮស័ព្ទពួកទេវតាស្រែកច្រៀង          ដោយសូរសៀងតន្ដ្រីសួគ៌ា

         លើទីវាលនាអាកាសា      ថា      ព្រះសង្គ្រោះ    ទ្រង់បានប្រសូតហើយ

         ចូរទៅថ្វាយបង្គំក្សត្រយើង        ទ្រង់ផ្ទុំក្នុងស្នូក         ដោយសុខសាន្ដ    ។


២-     បុត្រតូច      ជាព្រះពិតចុះមករកមនុស្ស         ថ្លៃប្រោសលោះដែលព្រះប្រទាន

         ដោយមេត្តាឲ្យទុកជាសា្ពន     បាន                         ជាមេត្រីនឹងព្រះម្ចាស់ឋានសួគ៌

         ចូរទទួលទ្រង់ដោយចិត្តស្មោះ      ទ្រង់យាងមកប្រោស    តាមសន្យា      ។


៣-     ចូរទៅ       ផ្កាយនាំផ្លូវទៅបេថ្លេហិម              ដោយសង្ឃឹមទោះយប់រងារ

          អធ្រាតស្ងាត់មានរស្មីថ្លា      ជា                               ដួងពន្លឺព្រះប្រទានមកហើយ

          ចូរទៅថ្វាយបង្គំក្សត្រយើង     ទ្រង់ផ្ទុំក្នុងស្នូក            ដោយសុខសាន្ដ      ។

040. កណ្ដាលអធ្រាត

 040. កណ្ដាលអធ្រាត

១-     កណ្ដាលអធ្រាត   អឺយ         ចន្ទ្រារះភ្លឺថ្លា             ស្ទួន

         អស់ពួកទេវតា      បន្លឺសំឡេងច្រៀង 

         ពិរោះភិរម្យអឺយ    ឮសូរតែសៀង   មានទាំងសំនៀងអឺយ  

         ពិណប្រគុំឆ្លើយឆ្លង 

         (ហាលេ  ហាលេ  ហាលេ  ហាm]លេលូយ៉ា)   ។


២-     ទេវតាចុះមក    អឺយ       ទាំងហោះជ្រែកមេឃា       ស្ទួន

         កាងសា្លបលាតលា       ហើយស្រែកច្រៀងរំពង

         ពិភពផែនដីអឺយ       ស្ងប់ក្រៃកន្លង    ស្ដាប់ចម្រៀងផងអឺយ

         ចម្រៀងពួកទេវតា 

         (ហា លេ   ហាលេ   ហាលេ    ហាលេលូយ៉ា)  ។


៣-    ទេវតាស្រែកច្រៀង   អឺយ          ចម្រៀងជូនពរជ័យ         ស្ទួន

         សិរីសួស្ដី                 កើតមានដល់លោកា

         ព្រះគ្រីស្ទនាំយកអឺយ      អំណោយថ្លៃថ្លា       ពីឋានសួគ៌ាអឺយ

         ចែកជូនដល់មនុស្សលោក

         (ហា លេ   ហាលេ   ហាលេ    ហាលេលូយ៉ា)  ។


៤-     សូមផែនដីជួបអឺយ            នឹងសេចក្ដីអំណរ             ស្ទួន

         ក្ដីសុខបវរ              ព្រះគ្រីស្ទបាននាំមក

         សូមផុតទុក្ខភ័យអឺយ        ផុតសោកវិយោគ     បានតែក្ដីសុខអឺយ

         រៀងដរាបអើយ

         (ហា លេ   ហាលេ   ហាលេ    ហាលេលូយ៉ា)  ។

039. ព្រះទ្រង់ប្រសូតហើយ

 039. ព្រះទ្រង់ប្រសូតហើយ

១.     រាត្រីស្ងាត់នៅបេថ្លេហិម       មានផ្កាយមួយធំ            រះចំលើក្រោលសត្វ

        ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់       បុត្រព្រះធ្វើក្សត្រ          ប្រសូតយ៉ាងអស្ចារ្យ

        លើមេឃ    ចំទីវាលទេវតា         លេចមកស្រែកច្រៀង     ថាហាលេលូយ៉ា

          ថ្វាយសិរី       ល្អដល់ព្រះបុត្រា         ដែលផ្ទុំនៅក្នុងចំបើង។


២.     ព្រះអង្គមាននាមថាយេស៊ូវ        ទ្រង់ចុះមកប្ដូរ            រងទុក្ខជំនួសយើង

        រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើង       រួចនាំយើងឡើង           ទៅដល់ព្រះបិតា

        ចូរច្រៀង    សាទរអរព្រះគុណ       ដែលព្រះប្រទាន       ដោយសេចក្ដីមេត្តា

          ជួយដោះយើង      ឲ្យរួចពីទុក្ខា        ចូរយើងទទួលទ្រង់ចុះ។

038. ណូអែលរាត្រីនេះ

 038. ណូអែលរាត្រីនេះ

១.     ណូអែលរាត្រីនេះ     ជាណូអែលបរិសុទ្ធ       (ណូអែលបរិសុទ្ធ)

        ណូអែលមុនបំផុត      កើតនៅពេលយប់រងារ     (នៅពេលយប់រងារ)

        ពួកគង្វាលចៀម      ខ្លះយាមខ្លះដេកនិន្ទ្រា        (មែនហើយ)

        ស្រាប់តែទេវតា      លេចឡើងរំពងអាកាស។

២.     ណូអែលរាត្រីនេះ      ជាណូអែលបរិសុទ្ធ     (ណូអែលបរិសុទ្ធ)

        បុត្រសន្តវិសុទ្ធ        ច្យុតចុះចាកឋានសួគ៌ា    (ចុះចាកឋានសួគ៌ា)

        មកយកកំណើត      ជាបុត្រមនុស្សនាលោក    (មែនហើយ)

        ប្រសូត្រមកជា     ស្ដេចលើសាសន៍អ៊ីស្រាអែល ។

៣.    ណូអែលរាត្រីនេះ       ជាណូអែលបរិសុទ្ធ       (ណូអែលបរិសុទ្ធ)

        ព្រះយេស៊ូវព្រះបុត្រ      គង់នៅជិតយើងបង្កើយ      (នៅជិតយើងបង្កើយ)

        ទ្រង់  មកសង្គ្រោះ     រំដោះយើងពីបាបហើយ   (មែនហើយ)

        កុំ      បង្អង់ឡើយ        មិត្តអើយទទួលទ្រង់ចុះ។


Hymn 34. មានពួកអ្នកគង្វាលសត្វចៀម

 Hymn 34.  មានពួកអ្នកគង្វាលសត្វចៀម

១.      មានពួកអ្នកគង្វាលសត្វចៀម          នៅ   ឯវាលឃ្វាលសត្វ    ចាំយាម

         សិរីល្អភ្លឺចាំងព្រោងព្រាត        នៅវេលាកណ្ដាល       អ    ធ្រាត្រ

         នោះទេវតាលេចយ៉ាង    អស្ចារ្យ         ប្រាប់ពីកំណើតបុត្រ  តូចថា

         ចូរសប្បាយឡើងរាល់នគរ         បុត្រនេះមក    ប្រទាន   ព្រះ   ពរ   (ស្ទួន)។


២.      នៅទិសខាងកើតជាស្រុកឆា្ងយ      មានអ្នកប្រាជ្ញ   បានអរ  សប្បាយ

          ព្រោះឃើញផ្កាយមួយធំលំអ      រះឡើងភ្លាមពេលយប់     ភ្លឺ   ស

          ផ្កាយនោះក៏នាំផ្លូវ  អ្នកប្រាជ្ញ          ដល់បេថ្លេហិមដោយកោតខ្លាច

          កាន់គ្រឿងប្រសើរដែលរៀបស្រេចមកថ្វាយបុត្រដែលកើត    ធ្វើ   ស្ដេច   (ស្ទួន)


៣.      អ្នកទាំងនោះមកថ្វាយបង្គំ       មកកាត់ស្រុក    ចំការ   ស្រុកភ្នំ

          ក្របចំពោះព្រះភ័ក្ដ្រព្រះអង្គ       ថ្វាយដង្វាយដ៏ប្រ   សើរ    ផង

          មកសំពះព្រះអង្គ    សង្គ្រោះ     ជាបុត្រដែលកើតនៅ    យប់នោះ

         នាភូមិបេថ្លេហិមជាស្ថាន       ព្រះយេស៊ូវ   ជានាមសុខ    សាន្ដ    (ស្ទួន)។

ចម្រៀងរបស់ពួកទេវតា

 ចម្រៀងរបស់ពួកទេវតា 천사들의 노래가

១. ចម្រៀងរបស់ពួកទេវតា ឮចុះមកពីស្ថានសួគា 

គ្រប់ទាំងភ្នំបានមានអំណរ វាស្រែកច្រៀងជ័យឃរយ៉ាងខ្លាំង 

បន្ទរ៖ សិ...រីល្អ ដល់ព្រះដ៏ខ្ពស់បំផុត

សិ...រីល្អ ដល់ព្រះដែលគង់នៅដ៏ខ្ពស់ ។

២. មានពួកគង្វាលនៅពេលយប់ កំពុងតែរក្សាហ្វូងចៀម 

បានឮសំលេងល្អឥតខ្ចោះ គឺជាចម្រៀងយ៉ាងពិរោះ

៣. ជិះតម្រង់ទៅបេថ្លហិម ឃើញបុត្រយេស៊ូវប្រសូតមក 

ហើយលុតជង្គង់ថ្វាយបង្គំ ដល់កំណើតរបស់បុត្រនោះ 




សម្លេងកណ្ដឹងទិងទិងទិង 탄일종​ 쌩땡

សម្លេងកណ្ដឹងទិងទិងទិង 탄일종​ 쌩땡

១. សំលេងកណ្ដឹងទិងៗៗ បានបន្លឺសំលេងពិរោះ
លឺ រហូតដល់ក្នុងផ្ទះ ដែល នៅក្នុងជ្រលងភ្នំ ជ្រៅ ក៏បានលឺសំលេងនោះដែរ ។
២. សំលេងកណ្ដឹងទិងៗៗ បានបន្លឺចៀសចេញទៅឆ្ងាយ
លឺ រហូតដល់អ្នកនេ សាទ ដែលនៅតាមឆ្នេរ ស មុទ្រ ក៏បានលឺសំលេងនោះដែរ ។
៣. សំលេងកណ្ដឹងទិងៗៗ បានបន្លឺសំលេងយ៉ាងទន់
បាន ប្រទានពរទារក ជា ទីស្រឡាញ់ព្រះយេ ស៊ូវ ក៏បានឮសំលេងនោះដែរ ។


ជួងណូអែល

ជួងណូអែល

I. ព្រះយេស៊ូវប្រសូត ទ្រង់គង់នៅក្រោលសត្វ ព្រះអង្គគឺជាក្សត្រយាងចុះពីស្ថានសួគ៌
ព្រះយេស៊ូវប្រសូត ទ្រង់គង់នៅក្រោលសត្វ ព្រះអង្គគឺជាក្សត្រយាងចុះស្ថានសួគ៌សង្រ្គោះមនុស្សលោក ហិក
R. ជួងណូអែល ៗ បន្លឺសូរថ្ងៃនេះ 
ព្រះយេស៊ូវបានប្រសូតហើយ ដើម្បីជួយសង្រ្គោះ យើង​ ជួងណូអែល ៗ បន្លឺសូរថ្ងៃនេះ ប្រាប់ដល់គេថាទ្រង់ស្រឡាញ់ សួស្ដីបុណ្យណូអែល ។

ការតុបតែងដ៏គួរឲ្យស្រស់ស្អាត

ការតុបតែងដ៏គួរឲ្យស្រស់ស្អាត


១. ចូរតុបតែងដ៏គួរឲ្យស្រស់ស្អាត ហ្វាឡាៗៗៗៗៗៗៗ ថ្ងៃនៃក្ដីអំណរមកដល់ហើយ ហ្វាឡាៗៗៗៗៗៗៗ  ព្រមទាំងសរសើរដោយអរសប្បាយ ហ្វាឡាៗៗៗៗៗៗៗ ហើយចូរច្រៀងចម្រៀងបុណ្យណូអែល ហ្វាឡាៗៗៗៗៗៗៗ 
២. ចូរមើលភ្លើងដែកកំពុងឆេះនោះ ហ្វាឡាៗៗៗៗៗៗៗ ចូរច្រៀងចម្រៀងដោយចិត្តអំណរ ហ្វាឡាៗៗៗៗៗៗៗ ហើយចូររាំសរសើរដោយរីករាយ ហ្វាឡាៗៗៗៗៗៗៗ ចូរថ្វាយបង្គំដល់ព្រះអម្ចាស់ ហ្វាឡាៗៗៗៗៗៗៗ 
៣. ឆ្នាំចាស់កន្លងបាត់ទៅយ៉ាងលឿន ហ្វាឡាៗៗៗៗៗៗៗ  ទោះបីជាមានព្រិលនិងខ្យល់បក់ ហ្វាឡាៗៗៗៗៗៗៗ ស្រែកច្រៀងជាមួយកូនក្មេងតូចៗ ហ្វាឡាៗៗៗៗៗៗៗ តោះច្រៀងចម្រៀងទទួលឆ្នាំថ្មី ហ្វាឡាៗៗៗៗៗៗៗ 

We wish you a Merry Christmas

We wish you a Merry Christmas

We wish you a Merry Christmas

We wish you a Merry Christmas
We wish you a Merry Christmas
We wish you a merry Christmas and a happy new year
Good tidings we bring to you and your kin
We wish you a merry Christmas and a happy new year

211 ណូអែលមុនបង្អស់

211 ណូអែលមុនបង្អស់ The First Noel
១ . ណូអែល មុនបង្អស់ នៅពេលយប់ ដ៏រងារ នោះមានពួកអ្នកគង្វាលនៅទីវាល ដេកនិន្រ្ទា ហើយនៅយប់នោះកាលកំពុងតែចាំយាម ស្រាប់តែពួកទេវតាលេចមកបន្លឺច្រៀងបទថា
R. ណូអែល (៤ដង) ព្រះអង្គប្រសូតមកជាស្ដេចអ៊ីស្រាអែល
២. មានផ្កាយទិសខាងកើត ដែលមានពន្លឺភ្លឺឆ្វាច បានបញ្ចេញពន្លឺដ៏វិសេស ឱ្យគេបានឃើញ ហើយបានបង្ហាញឱ្យឃើញសិរីល្អមក ដែលធ្លាក់មកគ្របដណ្ដប់មានពាស់ពេញលើផែនដី
៣. ហោរាបីនាក់មកពីទិសខាងកើតមក ដើម្បីមកថ្វាយបង្គំបុត្រតូចដែលកើតមកថ្មី 
ហើយយកទ្រព្យវិសេសទាំងបីមុខរបស់ខ្លួន ហើយបើកយកចេញមក ក៏បានថ្វាយដល់បុត្រនោះ

39 យប់ដ៏សុខសាន្

39 យប់ដ៏សុខសាន្ដ

1.​ យប់ដ៍សុខសាន្ដ យប់បរិសុទ្ធស្ងប់ស្ងាត់ឈឹង ស្រួលបំផុតនៅ ជំវិញព្រះរាជបុត្រា
ជាបុត្របរិសុទ្ធទន់ភ្លន់អស្ចារ្យ សូមផ្ទុំលក់ដោយសុខសាន្ដ មផ្ទុំលក់ដោយសុខសាន្ដ។
2.​ យប់ដ៍សុខសាន្ដ 
យប់បរិសុទ្ធពួកឃ្វាលចៀមបានភ័យស្លុតដោយមានសេរីល្អភ្លឺអស្ចារ្យ
និងទេវតាមកច្រៀងហាលេលូយ៉ាព្រះអង្គសង្រ្គោះបានកើតហើយ ព្រះអង្គសង្រ្គោះបានកើតហើយ ។
3.​ យប់ដ៍សុខសាន្ដ យប់បរិសុទ្ធព្រះយេស៊ូវជារាជបុត្រមានជារស្មីភ្លឺមកពីព្រះភក្រ្ត
ឲ្យបានឃើញព្រះគុណទ្រង់ជាយ៉ាងជាក់ ក្នុងកាលទ្រង់ប្រសូតមកនោះ
ក្នុងកាលទ្រង់ប្រសូតនោះ។

37. អំណរដល់លោក

37. អំណរដល់លោក

37. អំណរដល់លោក Joy To The World
1. អំណរដល់លោកព្រះបុត្រកើតហើយទទួលស្ដេចដ៍ថ្កុំថ្កើងកុំឲ្យអ្នកណាមានចិត្តតោះតើយត្រូវឲ្យទាំងអស់ច្រៀងឡើង
ត្រូវឲ្យទាំងអស់ច្រៀងឡើង ត្រូវឲ្យ ត្រូវឲ្យ 
ទាំងអស់ច្រៀងឡើង។
2. អំណរដល់លោកព្រះយេស៊ូវកើតគួរមនុស្សប្រជុំគ្រប់គ្នាលើកបុត្រវិសុទ្ធឲ្យបានល្អឆើត
ឲ្យសំលេងឮខ្ទរខ្ទារ ឲ្យសំលេងឮខ្ទរខ្ទារ
ឲ្យសំលេង ឮឲ្យ  បាន ឮខ្ទរខ្ទារ ។
3. ចូរឲ្យអស់មនុស្សមានចិត្តសាទរទទួលព្រះអង្គសង្រ្គោះទ្រង់ចាប់កំណើតមកប្រទានពរ
ចូរដំកើងស្មោះចំពោះ ចូរដំកើងស្មោះចំពោះ
ចូរដំកើង ដំកើង  ដោយស្មោះចំពោះ ។
4. ព្រះទ្រង់គ្រប់គ្រងលោកដោយឥទ្ធិឬទ្ធិ គ្រប់សាសន៍ក៏ឃើញព្រះគុណ និងរស្មីនៃព្រះទ័យសុចរិត
ទ្រង់ស្រឡាញ់ដោយស្រទន់ 
ទ្រង់ស្រឡាញ់ដោយស្រទន់ទ្រង់ស្រឡាញ់ ស្រឡាញ់ដោយស្រទន់។

ចូរមកពួកអ្នកស្មោះត្រង់

 ចូរមកពួកអ្នកស្មោះត្រង់

១. ចូរមកពួកអ្នកស្មោះត្រង់ ដោយច្រៀងបទថ្វាយព្រះអង្គ ចូលមកដល់ភូមិបេថ្លេហិមមានចិត្ដអរសប្បាយ មកមើលបុត្រាព្រះដែលសង្រ្គោះមនុស្សទាំងឡាយ
*** ចូរមកថ្វាយបង្គំព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គចូរមកថ្វាយបង្គំព្រះអង្គព្រះគ្រីស្ទជាម្ចាស់ ។
២. បុត្រនោះជាព្រះពិតមែន ពន្លឺស្ថានសួគ៌មានទែន ព្រះអង្គទ្រង់មកប្រសូតដោយសារនាងព្រហ្មចារី ព្រោះមានព្រះទ័យស្រឡាញ់មនុស្សនៅលោកិយ
២. បុត្រនោះជាព្រះពិតមែន ពន្លឺស្ថានសួគ៌មានទែន ព្រះអង្គទ្រង់មកប្រសូតដោយសារនាងព្រហ្មចារី ព្រោះមានព្រះទ័យស្រឡាញ់មនុស្សនៅលោកិយ
៣. អស់ពួកនៅលើស្ថានសួគ៌ ចូរច្រៀងសប្បាយរាល់តួ នៅស្ថានលើនិងស្ថានកណ្ដាលអស់ពួកបរិសុទ្ធ
ចូរថ្វាយសិរីសួស្ដីដល់ព្រះដ៏ខ្ពស់បំផុត
៤. អើយើងខ្ញុំថ្វាយបង្គំ បុត្រដែលកើតយ៉ាងសមរម្យ ព្រះយេស៊ូវអើយសូមឲ្យទ្រង់បានសួស្ដីឧត្តម គឺព្រះអង្គដែលកើតមកជាអ្នកសង្រ្គោះខ្ញុំ