129. យើងនឹងកាន់ក្ដីជំនឿជាប់
យើងនឹងកាន់ក្ដីជំនឿឲ្យជាប់ 여기에 모인 우리
1. យើងជួបជុំគ្នានៅទីនេះចែកចាយព្រះគុណក្ដីសង្រ្គោះផងព្រះ
គ្មានសង្ស័យគ្មានការភ័យព្រួយ ព្រោះមានវត្ដមានទ្រង់គង់ជាមួយ
រៀងរាល់ថ្ងៃនៅក្នុងជីវិត យើងបម្រើហើយស្ដាប់តាមព្រះដ៍ពិត
ហើយពេលដែលបាត់ក្ដីសង្ឃឹមយើងនឹងទុក ចិត្ដទ្រង់ដោយញញឹម
R. យើងនឹងកាន់ក្ដីជំនឿឲ្យជាប់ ឯព្រះនឹងដឹកនាំយើងជាប់
ទោះងងឹតស្លុងយើងនឹងឃើញពន្លឺទ្រង់យើងនឹងកាន់ក្ដីជំនឿជាប់។
2. យើងនឹងរស់តាមផែនការព្រះទោះបីជាយើងមិនយល់នាពេលខ្លះ
មានរឿងច្រើនយើងមើល មិនច្បាស់តែជំនឿជួយយើងឲ្យជឿជាក់
ព្រះបន្ទូលប្រាប់នូវក្តីពិតក្ដីស្រឡាញ់ទ្រង់ឲ្យយើងកើត
ជាថ្មីទ្រង់ជួយយើងមិនឲ្យដួលចុះព្រោះយើងដឹងថាទ្រង់ ឈ្នះទាំងអស់
R. យើងនឹងកាន់ក្ដីជំនឿឲ្យជាប់ ឯព្រះនឹងដឹកនាំយើងជាប់
ទោះងងឹតស្លុងយើងនឹងឃើញពន្លឺទ្រង់យើងនឹងកាន់ក្ដីជំនឿជាប់។
*** រហូតដល់ថ្ងៃព្រះបំពេញការទ្រង់ហើយយើងនឹងកាន់ក្ដីជំនឿជាប់
