ដួងចិត្តខ្ញុំ

ដួងចិត្តខ្ញុំ

I. ព្រះសង្រ្គោះបានប្រសូតហើយ ឱបងប្អូនអើយនៅចាំដល់ណា ទ្រង់ប្រសូតមកដោយព្រះចេស្ដា ព្រះនាមអស្ចារ្យ ល្បីគ្រប់ទិសទី
II. ថ្ងៃនេះព្រះអង្គគង់ជាមួយយើង ចូរលើកតម្កើងព្រះធំមហិមា ទ្រង់មកប្រោសលោះដោយព្រះចេស្ដា តោះយើងគ្រប់គ្នា អបអរព្រះអង្គ 
R.ខ្ញុំបើកដួងចិត្ត ទទួលព្រះអង្គ សូមទ្រង់យាងគង់ហើយធ្វើជាម្ចាស់ ខ្ញុំដើរតាមទ្រង់ស៊ូមិនបោះបង់ ខ្ញុំតាមព្រះអង្គជារៀងរហូត អូ!.......
B. ទោះមានឧបសគ្គ មានឧបសគ្គ មករារាំងខ្ញុំ ព្រះធំឧត្តម ធំឧត្តម គង់នៅជាមួយ
ឧបសគ្គប៉ុណ្ណា ធំប៉ុណ្ណា ក៏ខ្ញុំមិនព្រួយ ព្រះគង់ជាមួយ គង់ជាមួយ យើងមានជ័យជម្នះ