ចូរកុំអស់សង្ឃឹមឡើយ
១. ក្នុងទីងងឹត តើអ្នកណាបំភ្លឺ ឲ្យអ្នកដើរលើផ្លូវនោះបាន
នៅពេលបញ្ហាកើតឡើងច្រើនហួសស្មាន តើនឹងបានអ្នកណាមកជួយអ្នក
R1. ចូរកុំអស់សង្ឃឹមឡើយ ហើយកុំឆ្លើយថាអ្នកនៅឯកា
ព្រះយេស៊ូវមិនបោះបង់អ្នកឡើយណា ពេលជួបបញ្ហាទ្រង់នឹងជួយអ្នក
២. ពេលដែលអ្នកដួលចុះតើអ្នកណាលើកអ្នកឡើង បារម្ភពីយើងដោយក្ដីស្រឡាញ់
នៅពេលអ្នកខ្វះខាត តើអ្នកណាបំពេញ ហើយស្រឡាញ់អ្នកខ្លាំងជាងគេ
R2. ព្រះយេស៊ូវស្រឡាញ់អ្នកខ្លាំងជាងគេ
អ្នកត្រូវតែមានក្ដីសង្ឃឹមឡើង
ទោះជំវិញខ្លួនគ្មានអ្នកណាជួយអ្នកបាន
តែមានព្រះអង្គចាំជួយដល់អ្នក។
