210 Hynm. សេចក្ដីស្រឡាញ់នៃព្រះ The Love Of God

 210 Hynm.  សេចក្ដីស្រឡាញ់នៃព្រះ The Love Of God

1. សេចក្ដីស្រឡាញ់នៃព្រះនោះខ្លាំង ជាជាងណាដែលមនុស្សអាចនឹងថ្លែង

ក៏ខ្ពស់លើសជាងអស់ផ្កាយភ្លឺចាំង ក៏ជ្រាលជ្រៅជាងអស់រឿងដែលតែង

ព្រះវរបិតា ចាត់ព្រះបុត្រាមករកមនុស្សបាត់បង់ ទ្រង់ប្រោសលោះគេ ឲ្យរួចទទេ ទាំងអស់ទោសបាបឲ្យផង

បន្ទរ៖ ឱ! ព្រះហឬទ័យ ទ្រង់ស្រឡាញ់ខ្លាំងណាស់ រកស្ទង់មិនបានសោះឡើយ

ក៏ស្ថិតស្ថេរនៅអស់កល្បឥតផ្លាស់ ជាបទទេវតាច្រៀងហើយ។

2. កាលពេលវេលាលែងរាប់ទៅហើយ នឹងរាជ្យនគរទាំងអស់រលំ

កាលមនុស្សដែលមិនអធិស្ឋានឡើយ អំពាវរកភ្នំគ្របបាំងព័ទ្ធហ៊ុំ

កាលនោះព្រះទ័យស្រឡាញ់ស្ថិតស្ថេរ ជាខ្លាំងដូចដើមដល់ខ្ញុំ

ព្រះគុណទ្រង់ប្រោសលោះអស់ទាំងជាតិមនុស្ស គាប់គួរលើកទ្រង់ជាធំ

3. បើជាសមុទ្រពេញដោយទឹកខ្មៅ ហើយមេឃជាផ្ទាំងក្រដាស់ទទេ 

បើស្លាបប៉ាកកាមានច្រើនដូចស្មៅ និងមនុស្សសុទ្ធជាស្មៀនសរសេរ

នោះបើសរសេរពីព្រះហឬទ័យ ស្រឡាញ់ដល់មនុស្សសារព័ន

នឹងត្រូវពង្រឹងសមុទ្ររលីង អស់ផ្ទៃមេឃក៏មិនគ្រាន់