65. អ្នកជាដើមឈើ

 65. អ្នកជាដើមឈើ

អ្នកជាដើមឈើដែលលូតលាស់ខ្ពស់ជាងកំផែង

​មែកបៃតង ព្រមទាំងបង្កើតផលផ្លែ

ព្រះជាម្ចាស់ ប្រទានពរដ៏ល្អពិសិដ្ឋ

យ៉ាងពោរពេញ ក្នុងជីវិតនៃអ្នក

អ្នកមានដៃរឹងមាំបានឈ្នះគ្រប់ឧបសគ្គថ្វី

បើការសាកល្បងយ៉ាងណាក៏ដោយ

ព្រោះព្រះអង្គដែលមាន

ព្រះចេសា្តដ៏រស់គ្រប់វេលាជាមួយនឹងអ្នក

អ្នកជាមនុស្សរបស់ព្រះអង្គ

ជាមនុស្សរបស់ព្រះអង្គដ៏ពិសិដ្ឋ

ខ្ញុំនឹងអធិស្ឋាន ឱ្យដល់រូបអ្នក

 ផ្លូវអ្នកនឹងទទួលបានព្រះពរ

អ្នកជាមនុស្សរបស់ព្រះអង្គ

ជាមនុស្សរបស់ព្រះអង្គដ៏ពិសិដ្ឋ

ជាដើមឈើដែលមានផ្ការីក

នៅលើទ្រូងនៃព្រះអង្គ។