95. អ្នកដើរលើផ្លូវ

 95. អ្នកដើរលើផ្លូវ

អ្នកដើរលើផ្លូវដែលពេញដោយសន្តិភាព

នៃព្រះអង្គ

ហើយទ្រង់យាងមកគង់នឹងដំណើរនៃអ្នក

គ្រប់ជំហានដែលអ្នកដើរ

ទ្រង់ជាអ្នកដឹកនាំ

ព្រះហស្ថដ៏រឹងមាំនៃទ្រង់ដឹកដៃអ្នក

អ្នកដើរលើផ្លូវដែលពេញដោយព្រះពរនៃអង្គ

សិរីរុងរឿងនៃទ្រង់គង់នឹងដំណើរអ្នក

គ្រប់ទីដែនដែលអ្នកជាន់ព្រះអង្គជាអ្នកគ្រប់គ្រង

 អ្នកជាអ្នករៀបផ្លូវថ្វាយព្រះអង្គ 

ដើម្បីនគរនៃព្រះអង្គ បងប្អូនប្រុសស្រី

ចូរចាកចេញទៅ ព្រះអង្គទ្រង់បានដាក់បញ្ជា

ចូរអ្នកចេញទៅ ក្នុងនាមនៃព្រះអង្គ

នៅក្នុងទីដ៏សែនងងឹត មានពន្លឺ បានរះឡើង

 ពេលនោះហើយដែលលោកិយនេះ

បានឃើញសិរីល្អនៃទ្រង់

ចូររឹងមាំ និងខ្លាំងខ្លាំងឡើង

ព្រះដែលឈ្នះ លើសេចក្តីស្លាប់ 

ទ្រង់ យាងគង់ ជាមួយអ្នក

ទ្រង់នឹងប្រទានកំលាំងឱ្យដល់អ្នក។