រសៀលម៉ោង៣ ( ព្រះគ្រីស្ទសង្រ្គោះមនុស្សលោក )

 រសៀលម៉ោង៣ ព្រះគ្រីស្ទសង្រ្គោះមនុស្សលោក

(១). មេឃងងឹតឥតរស្មី  គ្មានទីអ្វីសង្ឃឹមបាន 

នឹកស្មាន មិនត្រូវគ្មានសោះចម្លើយ។

(២). គ្មានពន្លឺងងឹតឈឹង គ្មានដំណឹងថាហេតុអ្វី 

បាត់រស្មី តាំងពីថ្ងៃត្រង់។

Pre-R.  ព្រះគ្រីស្ទត្រូវជាប់ឆ្កាង ទ្រោមកាយយ៉ាងវេទនា 

ទ្រង់ស៊ូរងគ្រាំគ្រាអស់ច្រើនម៉ោង លោហិតបានហូរជោគ 

ជួសមនុស្សលោកដែលមានបាន ដែលបាន ធ្វើនៅកាលវ៉ារី។

(R). រសៀលម៉ោងបី មុនរលត់ផុតជីវី ការស្រេចពេញទី

ទ្រង់មានជ័យជំនះ ទ្រង់រស់ឡើងវិញជួសយើង

អោយរួចពីបាបកម្មក្រាស់ ទ្រង់មិនផ្លាស់

ដ្បិតទ្រង់ឈ្នះលើក្តីស្លាប់។