001. តើឲ្យខ្ញុំថ្លែងពីអ្វីទៀត?

 001. តើឲ្យខ្ញុំថ្លែងពីអ្វីទៀត?

១.   តើឲ្យខ្ញុំ   ថ្លែងពី   អ្វីទៀត     ទោះមានអណ្ដាត  មួយពាន់ក៏មិនល្មម

      ថ្លែងពីទ្រង់     ឲ្យស្មើនឹងភាពឧត្តម     នៃទ្រង់ជាម្ចាស់យើងខ្ញុំ

      ជាម្ចាស់នៃគ្រប់ទាំងអស់ ។       


២.   មើលផ្ទៃមេឃ   ឥតមាន  ព្រំដែន     ហ្វូងផ្កាយសល់សែន  ភ្លឺចាំងពីឋានខ្ពស់

      ទ្រង់បង្កើត   ហើយទ្រង់គ្រប់គ្រងទាំងអស់   បើខ្ញុំប្រៀបធៀបរបស់     

      យល់ជាក់ថាទ្រង់អស្ចារ្យ ។      


៣.  តើឲ្យខ្ញុំ   ប្រៀបផ្ទឹម   ម្ដេចបាន    រកព្រះណាគ្មាន  ដូចទ្រង់គ្រប់ចេស្ដា

       ភាពបរិសុទ្ធ     សុចរិតឥតល្អៀងឡើយណា    ព្រះទ័យស្រឡាញ់មេត្តា

       ប្រោសលោះខ្ញុំដោយព្រះគុណ ។     


៤.   ខ្ញុំមិនអាច  ផ្ទឹមទ្រង់   បានទេ     ដ្បិតខ្ញុំគ្រាន់តែ  ជាដីដែលទ្រង់សូន្យ

       ជាប់មានបាប    តែទ្រង់រើសឡើងជាកូន    ស្គាល់ទ្រង់ជាក់ច្បាស់ក្នុងខ្លួន

       ដោយព្រះវិញ្ញាណសំដែង ។