ឱថ្វាយបង្គំក្សត្រ

ឱថ្វាយបង្គំក្សត្រ


 Intro:

១.ឱថ្វាយបង្គំក្សត្រដ៏រុងរឿងឧត្តម ហើយច្រៀងដោយនឹកគុណដល់ព្រះអង្គដ៏ធំ ទ្រង់ការពារជួយទំនុកបំរុងយើងខ្ញុំផង ក៏គង់ស្ថានប្រសើរគួរលើកសរសើរព្រះអង្គ 

២.តើអ្នកណាប្រាប់បានឬអ្នកណានិទាន ពីអំណោយប្រសើរដែកព្រះអង្គប្រទាន ព្រះគុណព្រះអង្គភ្លឺមកដូចពន្លឺនៃថ្ងៃ ឯទឹកសន្សើមទឹកភ្លៀងមកដោយគុនធ្ងន់ក្រៃ

៣.យើងខ្ញុំនៅផែនដីមិនសូវមានកម្លាំង តែយើងខ្ញុំទុកចិត្តយកទ្រង់ជាទីបាំង ព្រះទ័យមេត្តាស្រទន់ហើយមាំមួនណាស់ណា ទ្រង់បង្កើតយើងខ្ញុំក៏សង្រ្គោះហើយរក្សា

៤.ឱព្រះវរបិតាជាព្រះដ៏ធំអើយយើងខ្ញុំសរសើរ ច្រៀងពីទ្រង់ប្រោសលោះហើយពីព្រោះ ទ្រង់បានប្រោសឲ្យមានចិត្តអរសប្បាយ ដោយទ្រង់ជួយសង្រ្គោះព្រលឹងយើងខ្ញុំទាំងឡាយ

អាមែន....។