Hymn 41. ផ្ទុំនៅក្នុងស្នូក

 Hymn 41. ផ្ទុំនៅក្នុងស្នូក

1.ផ្ទុំ​នៅក្នុង​ស្នូក​ទី​ឆ្ងាយ​​ឥត​មាន​គ្រែ​ដេក​ឡើយ

ព្រះ​យេស៊ូវ​ទារក​តូច​ផ្ទុំ​នៅ​ឥត​មាន​ខ្នើយ

ផ្កាយ​មួយ​នៅ​លើ​មេឃ​ដ៏​ខ្ពស់​ចាំ​ង​ចំ​ទី​ទ្រង់​ផ្ទុំ

ព្រះយេស៊ូវ​ទារក​តូច​ទ្រង់​ផ្ទុំ​ស្រួល​សម្ងំ។

2.គោ​វា​តាំង​រោទិ៍​ឲ្យ​ឮ​ទារក​តូច​តើន​ឡើង

តែ​ព្រះយេស៊ូវ​ដ៏​តូច​ឥត​យំ​ក្នុង​ចំបើង

ខ្ញុំ​ស្រឡាញ់​ទារក​អើយ​ទត​មើល​មក​ពី​លើ

ចំដល់​ខ្ញុំ​ដែល​ដេក​នៅលើ​គ្រែ​ធ្វើ​ពី​ឈើ។

3.ឱ​សូម​គង់​នៅ​ជិត​ខ្ញុំ​សូម​នៅ​ឱ​ព្រះអង្គ

ជា​មួ​យ​យើង​ខ្ញុំ​ដរាប​ហើយ​ស្រឡាញ់​ខ្ញុំ​ផង

សូម​ពរ​ដល់​កូន​ទាំងឡាយ​ដោយ​ព្រះទ័យ​ស្រទន់

នាំ​យើង​ខ្ញុំ​ទៅ​ស្ថានសួគ៌​ប្រកប​ដោយ​ព្រះគុណ។