នៅលើភ្នំកាលពីដើមមានឈើឆ្កាងដ៏គួរស្បើម
១.នៅលើភ្នំកាលពីដើមមានឈើឆ្កាងដ៏គួរស្បើមជាគំរូពីទ្រង់រងទុក្ខលំបាក
ហើយខ្ញុំពឹងឈើឆ្កាងនោះជាទីព្រះអង្គសង្គ្រោះទ្រង់សុគតឲ្យមនុស្ស
លោកបានសម្រាក
បន្ទរ.ដូច្នេះខ្ញុំនឹងតោងជាប់ឈើឆ្កាងនោះឲ្យបានរួចពីបាបជាពិតប្រាកដ
ខ្ញុំនឹងកាន់ជាប់តាមព្រះអង្គសង្គ្រោះរួចនឹងដូរឈើឆ្កាងនោះឲ្យបានមកុដ។
២.ឱឈើឆ្កាងប្លែកដូច្នេះដែលលោកីយស្អប់ដល់ម៉្លេះនោះរំជួលបណ្ដាលចិត្ត
ចិត្តខ្ញុំពេញទីដ្បិតកូនចៀមនៃព្រះអង្គទ្រង់មកប្រោសមនុស្ស
បាត់បង់ដោយទ្រង់លីឈើឆ្កាងទៅកាល់វ៉ារី
៣.នៅលើឈើឆ្កាងនោះឯងព្រះយេស៊ូវទ្រង់សំដែងចេញសេចក្ដីស្រឡាញ់
ជាថ្នមបំផុតដ្បិតឈាមទ្រង់ហូរប្រឡាក់ទីដែលទ្រង់ទ្រាំលំបាក
ដោយសុគតដើម្បីខ្ញុំបានបរិសុទ្ធ
៤.ខ្ញុំនឹងមានចិត្តស្មោះត្រង់នឹកពីឈើឆ្កាងព្រះអង្គទាំងទ្រាំគេមើលងាយ
ធ្វើទុក្ខធ្វើបាបរួចព្រះអង្គនឹងហៅខ្ញុំឡើងទៅស្ថានដ៏ឧត្តម
ឲ្យបាននៅចំពោះទ្រង់ជាដរាប