220 ទ្រង់ធំណាស់ណា
២២០. ទ្រង់ធំណាស់ណា
១ ឱព្រះអម្ចាស់ កាលខ្ញុំនឹកស្ងើចខ្លាំងអស្ចារ្យ
ពីសកលោកដែលទ្រង់សាងដោយព្រះហស្ដ ព្រមទាំងផ្គរលាន់ និងអស់ទាំងតារាភ្លឺថ្លា ខ្ញុំកោតឬទ្ធិទ្រង់ដែលស្ដែងក្នុងភពទាំងអស់
R. នោះចិត្តខ្ញុំច្រៀងសរសើរព្រះអង្គសង្គ្រោះ ទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ
នោះចិត្តខ្ញុំច្រៀងសរសើរព្រះអង្គសង្រ្គោះទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ។
២. កាលណាខ្ញុំដើរ ឡើងភ្នំកាត់ព្រៃដុះដេរដាស់ហើយឮបក្សី យំពិរោះលើព្រឹក្សា កាលណាខ្ញុំមើល ពីលើកំពូលខ្ពងខ្ពស់ណាស់ ទាំងឮសូរទឹក និងខ្យល់បក់លំហើយណា
៣. កាលខ្ញុំនឹកថា ព្រះបានប្រទានឥតសំចៃ ព្រះរាជបុត្រា ស្ងួនភ្ងារបស់ព្រះអង្គ មកប្រោសលោះខ្ញុំ អោយរួចពីបាបយ៉ាងធ្ងន់ក្រៃ ដោយទ្រង់សុគត់ ជាប់ឈើឆ្កាងគួរស្បើមផង
៤. លុះដល់ព្រះគ្រិស្ទ យាងមកលាន់ឮសូរ អ៊ឺងកង ទាំងស្រង់ខ្ញុំឡើង ជាមួយទ្រង់ជាវិសុទ្ធ នោះចិត្តខ្ញុំត្រេក និងក្រាបថ្វាយបង្គំព្រះអង្គ ទាំងថ្លែងទៅថា ព្រះខ្ញុំទ្រង់ធំបំផុត
