250. ត្បូងទ្រង់រើស

ត្បូងទ្រង់រើស

1. មុនជឿព្រះអង្គ នោះខ្ញុំជាត្បូង១គ្រាប់កប់ដី (ស្ទួន
កប់ក្នុងបាបជ្រៅក្រៃ តែមាន១ថ្ងៃទ្រង់ជីកយកបាន
2. បើគ្មានព្រះអង្គ ខ្ញុំពិតជាត្បូងឥតអ្នករាប់អាន (ស្ទួន)
រស្មីមិនដែលមាន តែទ្រង់ច្នៃប៉ាន់ទើបឆ្លុះពន្លឺ
3. ទ្រង់កាត់ឆិតជ្រុង ខាត់ឲ្យរលោងចេញរស្មីភ្លឺ  (ស្ទួន)
ទ្រង់ប្រើពេលផ្ចង់ធ្វើ ឆាបខាត់ឡើងភ្លឺជាត្បូងយ៉ាងខ្ចង់
4. ខ្ញុំដឹងប្រាកដ ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ (ស្ទួន)
ទុក្ខលំបាកល្បួងល្បុង ការបៀតបៀនផងគួរឲ្យតក់ស្លុត
5. ខ្ញុំស៊ូទ្រាំទ្រ ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ (ស្ទួន)
ត្បិតខ្ញុំដឹងប្រាកដ ថាដល់ពេលកំណត់ ទ្រង់លើកខ្ញុំឡើង
6. ទ្រង់លើកត្បូងតាំង ឲ្យរស្មីចាំងមកុដថ្កុំថ្កើង (ស្ទួន)
នៅឋានសួគ៌រុងរឿង ទ្រង់តាំងខ្ញុំឡើងឲ្យភ្លឺអស់កល្ប