006.ទ្រង់ជាព្រះពិតតែមួយព្រះអង្គ
១- ឱព្រះអម្ចាស់ជាព្រះនៃខ្ញុំ ទូលបង្គំសូមសរសើរព្រះអង្គ
សូមលើកតម្កើង ព្រះនាមផងទ្រង់យ៉ាងខ្ពស់ត្រចង់
ជារៀងរាបដរាបតទៅ ។
២- ព្រះអង្គសប្បុរសចំពោះរូបខ្ញុំ ទ្រង់ស្រឡាញ់ខ្ញុំខ្លាំងពន់ពេកកូវ
ទាំងស្រង់ព្រលឹង ខ្ញុំពីរណ្តៅ នរកដ៏ជ្រៅ ខ្ញុំរស់នៅលែងជាប់ពិរុទ្ធ ។
បន្ទរ- សូមទ្រង់បង្រៀនខ្ញុំឲ្យស្គាល់ផ្លូវ ខ្ញុំនឹងដើរទៅក្នុងសេចក្តីពិត
ផ្លូវរបស់ទ្រង់ ល្អល្អះសុក្រិត សូមបង្រួមចិត្ត
ខ្ញុំឲ្យកោតខ្លាចដល់នាមទ្រង់ ។
៣- ព្រះអង្គទ្រង់ធំឧត្ដមណាស់ណា ចេស្តាធ្វើការអស្ចារ្យកន្លង
ទ្រង់ជាព្រះពិត តែមួយព្រះអង្គវិញ្ញាណខ្ញុំផ្គង់
ថ្វាយបង្គំតែព្រះអង្គមួយ ។