005. សូមសរសើរនាមទ្រង់

 005. សូមសរសើរនាមទ្រង់

១. អូ! ព្រះអម្ចាស់ ទ្រង់ធំប្រសើរ គ្មាននាមណាស្មើនឹងទ្រង់ឡើយ ទ្រង់លើសគេ   

នាមទ្រង់ភាសាមនុស្សលោករកគ្មានទេ ព្រះទ័យស្និទ្ធស្នេហ៍ នឹងពួកបរិសុទ្ធ

   សូមសរសើរនាមទ្រង់ សូមសរសើរនាមទ្រង់។


២. ទ្រង់ផ្សាយមេត្តាដល់មនុស្សគ្រប់សាសន៍ ឱ្យបានឃើញច្បាស់ការសង្គ្រោះធំបំផុត

   ដោយព្រះលោហិតនៃអង្គព្រះរាជបុត្រ ខ្ចាយដល់សុគត សងថ្លៃប្រោសលោះ

   សូមសរសើរនាមទ្រង់   សូមសរសើរនាមទ្រង់។              


៣. ទ្រង់តែងអត់ទោសដល់អ្នកលន់តួ បាបធ្ងន់មិនគួរតែមកក្រាប ទ្រង់តែងប្រោស ដោយព្រះហឫទ័យស្រឡាញ់ទន់សន្តោស លើកអ្នកដួលចុះ ឱ្យងើបវិញពិត           

សូមសរសើរនាមទ្រង់  សូមសរសើរនាមទ្រង់។


៤. ព្រះអង្គសុច្ចរិត កាត់ទោសមនុស្សរឹង ធ្វើបាបទទឹងដោយមិនព្រម ផ្លាស់ប្រែចិត្ត

   ឱ្យរងទុក្ខទោសវេទនាក្នុងភ្លើងពិត បាត់បង់ជិវិត អស់កល្បជានិច្ច    

សូមសរសើរនាមទ្រង់    សូមសរសើនាមទ្រង់។       


៥. ទ្រង់លើកតម្កើងដោយយុត្តិធម៌ ពួកអ្នកស្មោះសក្ររងទុក្ខ ទ្រង់មិនភ្លេច         

   លើកតាំងឱ្យជិវិតអស់កល្បជានិច្ច គឺអ្នកសម្រេច រងទុក្ខក្នុងទ្រង់        

សូមសរសើរនាមទ្រង់    សូមសរសើរនាមទ្រង់៕