039. ព្រះទ្រង់ប្រសូតហើយ

 039. ព្រះទ្រង់ប្រសូតហើយ

១.     រាត្រីស្ងាត់នៅបេថ្លេហិម       មានផ្កាយមួយធំ            រះចំលើក្រោលសត្វ

        ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់       បុត្រព្រះធ្វើក្សត្រ          ប្រសូតយ៉ាងអស្ចារ្យ

        លើមេឃ    ចំទីវាលទេវតា         លេចមកស្រែកច្រៀង     ថាហាលេលូយ៉ា

          ថ្វាយសិរី       ល្អដល់ព្រះបុត្រា         ដែលផ្ទុំនៅក្នុងចំបើង។


២.     ព្រះអង្គមាននាមថាយេស៊ូវ        ទ្រង់ចុះមកប្ដូរ            រងទុក្ខជំនួសយើង

        រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើង       រួចនាំយើងឡើង           ទៅដល់ព្រះបិតា

        ចូរច្រៀង    សាទរអរព្រះគុណ       ដែលព្រះប្រទាន       ដោយសេចក្ដីមេត្តា

          ជួយដោះយើង      ឲ្យរួចពីទុក្ខា        ចូរយើងទទួលទ្រង់ចុះ។