040. កណ្ដាលអធ្រាត
១- កណ្ដាលអធ្រាត អឺយ ចន្ទ្រារះភ្លឺថ្លា ស្ទួន
អស់ពួកទេវតា បន្លឺសំឡេងច្រៀង
ពិរោះភិរម្យអឺយ ឮសូរតែសៀង មានទាំងសំនៀងអឺយ
ពិណប្រគុំឆ្លើយឆ្លង
(ហាលេ ហាលេ ហាលេ ហាm]លេលូយ៉ា) ។
២- ទេវតាចុះមក អឺយ ទាំងហោះជ្រែកមេឃា ស្ទួន
កាងសា្លបលាតលា ហើយស្រែកច្រៀងរំពង
ពិភពផែនដីអឺយ ស្ងប់ក្រៃកន្លង ស្ដាប់ចម្រៀងផងអឺយ
ចម្រៀងពួកទេវតា
(ហា លេ ហាលេ ហាលេ ហាលេលូយ៉ា) ។
៣- ទេវតាស្រែកច្រៀង អឺយ ចម្រៀងជូនពរជ័យ ស្ទួន
សិរីសួស្ដី កើតមានដល់លោកា
ព្រះគ្រីស្ទនាំយកអឺយ អំណោយថ្លៃថ្លា ពីឋានសួគ៌ាអឺយ
ចែកជូនដល់មនុស្សលោក
(ហា លេ ហាលេ ហាលេ ហាលេលូយ៉ា) ។
៤- សូមផែនដីជួបអឺយ នឹងសេចក្ដីអំណរ ស្ទួន
ក្ដីសុខបវរ ព្រះគ្រីស្ទបាននាំមក
សូមផុតទុក្ខភ័យអឺយ ផុតសោកវិយោគ បានតែក្ដីសុខអឺយ
រៀងដរាបអើយ
(ហា លេ ហាលេ ហាលេ ហាលេលូយ៉ា) ។