047. ទារកតូចអើយ

 047. ទារកតូចអើយ

១-     ទារកតូចអើយ    ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៌     ពិភពលោកនេះជាឋានមិនគួរ

         ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក    (ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក)    ។


២-     ទារកតូចអើយ     ចុះហេតុម្ដេចឡើយទ្រង់ផ្ទុំក្នុងស្នូក      ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក

          ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?      (ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?)    ។


៣-     ទារកតូចអើយ     ខ្ញុំយល់ច្បាស់ហើយអាថ៌កំបាំងនេះ       ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ

          មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល        (មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល)    ។


៤-     ទារកតូចអើយ      ខ្ញុំយល់ច្បាស់ហើយអត្ថន័យណូអែល     ពួកគង្វាលចៀមជាក្រុមមនុស្ស

         ដែល  ផ្ដើមធ្វើណូអែលមុនគេបង្អស់       (ផ្ដើមធ្វើណូអែលមុនគេបង្អស់)    ។


៥-     គេមករកទ្រង់       ហតា្ថលើកផ្ចង់ជង្គង់លុតចុះ        ក្រាបថ្វាយបង្គំព្រះអង្គសង្គ្រោះ

         តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត         (តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត)   ។


៦-     ព្រះអង្គរាប់អាន      មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត      ជ្រើសតាំងគេឡើងជា

          មនុស្សពិសិដ្ឋ  ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ   (ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ)  ។