045. ហោរយើងទាំងបី
១- ហោរយើងទាំងបី អឺងអឺយ មកពីទិសបូព៌ ស្ទួន
យើងនាំយកមក អឺងអឺយ តង្វាយយ៉ាងផ្ចង់ ស្ទួន
២- តាមផ្កាយនាំផ្លូវ អឺងអឺយ ដៅកន្លែងទ្រង់ ស្ទួន
ប្រសូតជាអង្គ អឺងអឺយ ដ៏ជួយសង្គ្រោះ ស្ទួន
៣- នៅបេថ្លេហិម អឺងអឺយ យើងសំដៅឆ្ពោះ ស្ទួន
ផ្កាយនៅទីនោះ អឺងអឺយ ពីលើក្រោលសត្វ ស្ទួន
៤- ខ្ញុំសូមថ្វាយមាស អឺងអឺយ ដ្បិតទ្រង់ជាក្សត្រ ស្ទួន
រាជ្យទ្រង់ថេរឋិត អឺងអឺយ មិនដែលរលំ ស្ទួន
៥- ខ្ញុំថ្វាយកំញ៉ាន អឺងអឺយ ព្រះបុត្រឧត្តម ស្ទួន
មនុស្សក្រាបបង្គំ អឺងអឺយ លើកនាមព្រះអង្គ ស្ទួន
៦- រីជ័រល្វីងទេស អឺងអឺយ ខ្ញុំសូមថ្វាយទ្រង់ ស្ទួន
ដ្បិតគឺព្រះអង្គ អឺងអឺយ រងទុក្ខសុគត ស្ទួន
៧- ទ្រង់ជាព្រះពិត អឺងអឺយ ជាអង្គបរិសុទ្ធ ស្ទួន
ទ្រង់ធំបំផុត អឺងអឺយ ប្រសូតដល់យើង ស្ទួន
៨- សុគតហើយរស់ អឺងអឺយ ទ្រង់ត្រូវតម្កើង ស្ទួន
ទ្រង់មកជួយយើង អឺងអឺយ ឲ្យរួចពីស្លាប់ ស្ទួន