171. នៅកន្លែងណាមានព្រះយេស៊ូវ (ទំនុកតម្កើង ១៧១)

171. នៅកន្លែងណាមានព្រះយេស៊ូវ

១. តាំងពីព្រះគ្រីស្ទ ប្រោសឲ្យរួចចាក នោះលោកិយ នេះដូចស្ថានសួគ៌ហើយ

កំពុងរងទុក្ខ ឬមានលំបាកបើស្គាល់ព្រះអង្គ នោះមិនភ័យឡើយ

ឱ! ហាលេលូយ៉ា នៃស្ថានសួគ៌ ឲ្យតែបានដឹងថារួចពីបាប នៅកន្លែងណាមានព្រះយេស៊ូវ នោះបានសប្បាយរៀងរាបដរាប។

២. ខ្ញុំបានស្មានថាព្រះគ្រីស្ទនៅឆ្ងាយ នោះព្រះយេស៊ូវ ទ្រង់ប្រោសមេត្ដា

ឲ្យខ្ញុំមានចិត្ត ច្រៀងអរសប្បាយ ខ្ញុំមិនលែងថ្លែងពីគុណករុណា

៣. ទោះនៅទីណា ក្នុងលោកទាំងមូល គង់តែបានអរ សប្បាយដូចគ្នា 

ដោយចិត្តខ្ញុំឮ ទ្រង់មានបន្ទូល នោះដូចស្ថានសួគ៌ ព្រោះទ្រង់គាំពារ