ការបង្កើតច្រៀង (ICF Cambodia)

ការបង្កើតច្រៀង
Creation Sings 

----------------------------------------------------------

១.នរណាបង្កើតផ្ទៃមេឃ បានដាក់ផ្កាយចំកន្លែង ហើយហៅសកលជារបស់ទ្រង់ 

នរណាដាក់ទំនុកភ្លេង ឲ្យមានសម្លេងតែមួយ ច្បាស់ជាម្នាក់ដែលមានក្ដីស្នេហ៍ពិត


** ព្រះដ៏អស្ចារ្យ មិនដែលផ្លាស់ប្រែជារៀងរហូត ទ្រង់នៅតែដដែល

ការបង្កើតច្រៀង ហើយឱនក្រាបថ្វាយ នៅបំពោះទ្រង់ ហើយខ្ញុំនឹងថ្វាយ


២.ក្ដីស្នេហ៍ទ្រង់បានឃើញខ្ញុំ ហើយស្រឡាញ់គ្មានលក្ខណ្ឌ ទ្រង់ឱបខ្ញុំជាប់ហើយឈ្នះចិត្តខ្ញុំ 

រៀងរហូតខ្ញុំរស់នៅ ក្រាបថ្វាយបង្គំព្រះអង្គ គ្មានអ្វីផ្សេងក្រៅពីសរសើរទ្រង់

៣. ហើយនៅថ្ងៃវិសេសនោះ ពេលខ្ញុំចាកចេញទៅនៅ ខ្ញុំនឹងមើលទៅព្រះនេត្រព្រះបិតា

ព្រលឹងខ្ញុំមានអំណរ ពេលស្នេហ៍ទ្រង់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងរួមច្រៀងចម្រៀងស្ថានសួគ៌


*** អូអូអូ...អូអូអូ.. ខ្ញុំនឹងច្រៀងសរសើរទ្រង់រហូត