206. ដូចព្រះយេស៊ូវ

 206. ដូចព្រះយេស៊ូវ

១, ឲ្យតែរូបខ្ញុំបាន មានចិត្តល្អសប្បុរស ដូចជាព្រះអម្ចាស់យេស៊ូវ 

ឲ្យតែខ្ញុំបានផ្ដល់នូវក្ដីស្រឡាញ់ស្មោះ ដូចជាព្រះអម្ចាស់យេស៊ូវ

បន្ទរ៖ បើចេះតែនិយាយ នោះគ្មានប្រយោជន៍ទ្បើយ ចូរយើងនាំគ្នាប្រព្រឹត្តតាម 

ព្រះយេស៊ូវ នឹងឃើញការ ដែលខ្ញុំប្រព្រឹត្តនិងធ្វើតាមបានល្អប្រពៃ ។

២, ឲ្យតែរូបខ្ញុំបានជួយដល់អ្នកដទៃ ដូចជាព្រះអម្ចាស់យេស៊ូវ 

ឲ្យតែរូបខ្ញុំបាន អធិស្ឋានឲ្យគេ ដូចជាព្រះអម្ចាស់យេស៊ូវ

បន្ទរ៖ បើចេះតែនិយាយ នោះគ្មានប្រយោជន៍ទ្បើយ ចូរយើងនាំគ្នាប្រព្រឹត្តតាម 

ព្រះយេស៊ូវ នឹងឃើញការ ដែលខ្ញុំប្រព្រឹត្តនិងធ្វើតាមបានល្អប្រពៃ ។