Hymn 34. មានពួកអ្នកគង្វាលសត្វចៀម
១. មានពួកអ្នកគង្វាលសត្វចៀម នៅ ឯវាលឃ្វាលសត្វ ចាំយាម
សិរីល្អភ្លឺចាំងព្រោងព្រាត នៅវេលាកណ្ដាល អ ធ្រាត្រ
នោះទេវតាលេចយ៉ាង អស្ចារ្យ ប្រាប់ពីកំណើតបុត្រ តូចថា
ចូរសប្បាយឡើងរាល់នគរ បុត្រនេះមក ប្រទាន ព្រះ ពរ (ស្ទួន)។
២. នៅទិសខាងកើតជាស្រុកឆា្ងយ មានអ្នកប្រាជ្ញ បានអរ សប្បាយ
ព្រោះឃើញផ្កាយមួយធំលំអ រះឡើងភ្លាមពេលយប់ ភ្លឺ ស
ផ្កាយនោះក៏នាំផ្លូវ អ្នកប្រាជ្ញ ដល់បេថ្លេហិមដោយកោតខ្លាច
កាន់គ្រឿងប្រសើរដែលរៀបស្រេចមកថ្វាយបុត្រដែលកើត ធ្វើ ស្ដេច (ស្ទួន)
៣. អ្នកទាំងនោះមកថ្វាយបង្គំ មកកាត់ស្រុក ចំការ ស្រុកភ្នំ
ក្របចំពោះព្រះភ័ក្ដ្រព្រះអង្គ ថ្វាយដង្វាយដ៏ប្រ សើរ ផង
មកសំពះព្រះអង្គ សង្គ្រោះ ជាបុត្រដែលកើតនៅ យប់នោះ
នាភូមិបេថ្លេហិមជាស្ថាន ព្រះយេស៊ូវ ជានាមសុខ សាន្ដ (ស្ទួន)។