042. រាត្រីណូអែល
១- អធ្រាត ឮស័ព្ទពួកទេវតាស្រែកច្រៀង ដោយសូរសៀងតន្ដ្រីសួគ៌ា
លើទីវាលនាអាកាសា ថា ព្រះសង្គ្រោះ ទ្រង់បានប្រសូតហើយ
ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូក ដោយសុខសាន្ដ ។
២- បុត្រតូច ជាព្រះពិតចុះមករកមនុស្ស ថ្លៃប្រោសលោះដែលព្រះប្រទាន
ដោយមេត្តាឲ្យទុកជាសា្ពន បាន ជាមេត្រីនឹងព្រះម្ចាស់ឋានសួគ៌
ចូរទទួលទ្រង់ដោយចិត្តស្មោះ ទ្រង់យាងមកប្រោស តាមសន្យា ។
៣- ចូរទៅ ផ្កាយនាំផ្លូវទៅបេថ្លេហិម ដោយសង្ឃឹមទោះយប់រងារ
អធ្រាតស្ងាត់មានរស្មីថ្លា ជា ដួងពន្លឺព្រះប្រទានមកហើយ
ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូក ដោយសុខសាន្ដ ។