044. ចូរយើងទៅបេថ្លេហិម
១- មកយើង អឺយនាំគ្នា ទៅបេថ្លេហិម ស្ទួន
យើងមានសេចក្ដីសង្ឃឹម តាមពាក្យទេវតាថាព្រះសង្គ្រោះប្រសូត
នៅនា ភូមិបេថ្លេហិម រុំដោយសំពត់ហើយដាក់ផ្ដេកនៅក្នុងស្នូក ។
២- យើងទុក អឺយចៀមេចោល ទៅគាល់ព្រះអង្គ ស្ទួន
ទៅមើលបុត្រតូចឆោមយង់ គឺទ្រង់ជាក្សត្រាទេវតាបានប្រាប់ច្បាស់
ចូរយើងកុំនៅរារង់ ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស ។
៣- បុត្រនោះ អឺយជាព្រះ លះចុះចាកឋាន ស្ទួន
គឺជាព្រះអំណោយទានដល់ មនុស្សគ្រប់ប្រាណ ឲ្យទុកជាថ្លៃប្រោសលោះ
ទ្រង់មកហើយជួយសង្គ្រោះ ដោះមនុស្សទាំងអស់ឲ្យរួចចាកផុតក្ដីស្លាប់ ។
៤- យើងឮ ទេវតាច្រៀង ហាលេលូយ៉ា ស្ទួន
សរសើរព្រះរាជបុត្រា សុខដល់លោកានៅកណ្ដាលអស់ទាំងមនុស្ស
សួស្ដីដល់ព្រះដ៏ខ្ពស់ ព្រះដ៏ប្រោសលោះ គឺព្រះគ្រីស្ទជាអម្ចាស់ ។